ដំណើរប្រព្រឹត្តទៅ គោលបំណង បេសកកម្មនៃាយកដ្ឋានវាយតម្លៃទីក្រុងស្អាត
ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌ (២៧ទីក្រុង-១៤ខណ្ឌ នៃរាជធានីភ្នំពេញ) នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍនានារបស់រាជរដ្ឋា-ភិបាល។
ដើម្បីជាការលើកទឹកចិត្ត រាជរដ្ឋាភិបាលនឹងផ្តល់រង្វាន់ដល់ទីក្រុង-ខណ្ឌ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងខ្លួន ពិសេសថែរក្សាការពារបរិស្ថាន និងបានជំរុញឲ្យតួអង្គសំខាន់ៗក្នុងវិស័យ ទេសចរណ៍ បង-ប្អូនប្រជាពលរដ្ឋេ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែក យ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាននៅតាមបណ្តាទីក្រុង។
ក្រៅពីរង្វាន់ដែលផ្តល់រាជរដ្ឋាភិបាលទីក្រុង-ខណ្ឌបេក្ខភាព ក៏នឹងទទួលបានស្លាកសញ្ញាសំគាល់ទីក្រុងស្អាត ដែលចេញដោយ គ.ជ.វ.ទ. ផងដែលក្រោយទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយនាយករដ្ឋមន្រ្តី។
គ.ជ.វ.ទ. នឹងធ្វើការរៀបចំការប្រឡងប្រណាំងទីក្រុងស្អាតជារៀងរាល់ ០៣ (បី) ឆ្នាំម្តង ដោយមានការចូលរួមពីទីក្រុង-ខណ្ឌនៅទូទាំងព្រះរាជាណាចក្រកម្ពុជា (ទីក្រុង-ខណ្ឌទាំងអស់ត្រូវចូលរួមការប្រឡងប្រណាំងដោយកាតព្វកិច្ច) ដែលមានឈ្មោះដូចខាងក្រោម៖
ក្រុងកំពង់ចាម ២. ក្រុងសួង ៣. ក្រុងតាខ្មៅ ៤. ក្រុងបាត់ដំបង ៥. ក្រុងព្រៃវែង ៦. ក្រុងសៀមរាប ៧. ក្រុងប៉ោយប៉ែត ៨. ក្រុងសេរីសោភណ្ឌ ៩. ក្រុងដូនកែវ ១០. ក្រុងច្បារមន ១១. ក្រុងស្ទឹងសែន ១២. ក្រុងកំពង់ឆ្នាំង ១៣. ក្រុងកំពត ១៤. ក្រុងស្វាយរៀង ១៥. ក្រុងបាវិត ១៦. ក្រុងពោធិ៍សាត់ ១៧. ក្រុងខេមរភូមិន្ទ ១៨. ក្រុងក្រចេះ ១៩. ក្រុងព្រះសីហនុ ២០. ក្រុងបានលុង ២១. ក្រុងព្រះវិហារ ២២. ក្រុងស្ទឹងត្រែង ២៣. ក្រុងសំរោង ២៤. ក្រុងសែនមនោរម្យ ២៥. ក្រុងប៉ៃលិន ២៦. ក្រុងកែប ២៧. ខណ្ឌ៧មករា ២៨. ខណ្ឌចំការមន ២៩. ខណ្ឌដង្កោ ៣០. ខណ្ឌដូនពេញ ៣១. ខណ្ឌទួលគោក ៣២. ខណ្ឌមានជ័យ ៣៣. ខណ្ឌសែនសុខ ៣៤. ខណ្ឌឬស្សីកែវ ៣៥. ខណ្ឌពោធិ៍សែនជ័យ ៣៦. ខណ្ឌជ្រោយចង្វារ ៣៧. ខណ្ឌច្បារអំពៅ ៣៨. ខណ្ឌព្រែកព្នៅ ៣៩. ខណ្ឌកំបូល ៤០. ខណ្ឌបឹងកេងកង ៤១. ក្រុងកោះរ៉ុង
មូលដ្ឋាននៃការវាយតម្លៃផ្អែកលើសូចនាករគោលសំខាន់ៗចំនួន០៧ (ប្រាំពីរ) ដូចជា ៖
ដែលត្រូវបានបែងចែកជាសូចនាករលម្អិតចំនួន ៣៣ និងត្រូវបានដាក់ពិន្ទុតាមលក្ខណ-វិនិច្ឆ័យ ចំនួន ៧៧ សម្រាប់ធ្វើការវាយតម្លៃ និងសម្រេចផ្តល់ជ័យលាភីជូនទីក្រុង -ខណ្ឌបេក្ខភាព។
ប្រសិនមានចម្ងល់ ឬចង់វាយតម្លៃទីក្រុងរបស់ឯកឧត្តម លោក លោកស្រី សូមទាក់ទងមកកាន់.