គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត

ការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ (២០២៦-២០២៩).

Green City

២៥

រាជធានីខេត្ត

៤៧

ក្រុង ខណ្ឌ

សូចនាករវាយតម្លៃ

ឡាបិល

ហេតុអ្វីត្រូវចូលរួមការប្រឡងប្រណាំង ទីក្រុងស្អាត ?

ធ្វើឲ្យមានសមភាពក្នុងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍ដោយជំរុញ និងពង្រីកលំហូរភ្ញៀវទេសចរណ៍ទៅគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា។

១ . ជួយលើកកម្ពស់ជីវភាព និងមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាទីក្រុង។

២ . ជួយពង្រឹង និងលើកកម្ពស់រូបភាពនៅតាមបណ្តាទីក្រុងនៅទូទាំព្រះរាជាណាចក្រកម្ពុជា។

៣ . ចូលរួមការការពារ និងលើកកម្ពស់បរិស្ថាន។

៤ . ពង្រឹង និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមបណ្តាទីក្រុង។

៥ . ជាឧបករណ៍ផ្សព្វផ្សាយ”សេវាកម្មបៃតង”។

៦ . ធ្វើឲ្យមានសមភាពក្នុងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍ដោយជំរុញ និងពង្រីកលំហូរភ្ញៀវទេសចរណ៍ទៅគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការជាតិ

វាយតម្លៃទីក្រុងស្អាត គ.ជ.វ.ទ

"ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌ (៣៣ទីក្រុង-១៤ខណ្ឌ នៃរាជធានីភ្នំពេញ) នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍនានារបស់រាជរដ្ឋា-ភិបាល។

ដើម្បីជាការលើកទឹកចិត្ត រាជរដ្ឋាភិបាលនឹងផ្តល់រង្វាន់ដល់ទីក្រុង-ខណ្ឌ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងខ្លួន ពិសេសថែរក្សាការពារបរិស្ថាន និងបានជំរុញឲ្យតួអង្គសំខាន់ៗក្នុងវិស័យ ទេសចរណ៍ បង-ប្អូនប្រជាពលរដ្ឋេ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែក យ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាននៅតាមបណ្តាទីក្រុង។

ដំណើរការវាយតម្លៃទីក្រុងស្អាតលើកទី៤ មាន ៤ដំណាក់កាល ដូចខាងក្រោម៖

ដំណាក់កាលទី១៖ ក្រុង ខណ្ឌ បេក្ខភាពទាំងអស់ត្រូវចូលរួមការប្រឡងប្រណាំងជាកាតព្វកិច្ចដោយធ្វើការដាក់ពាក្យស្នើសុំចូលរួមប្រឡងប្រណាំងទីក្រុងស្អាតមកកាន់ គ.ជ.វ.ទ.

ដំណាក់កាលទី២៖ ក្រុង ខណ្ឌ បេក្ខភាពទាំងអស់ត្រូវរៀបចំបំពេញ ឯកសារយោងទៅតាមលក្ខណ-វិនិច្ឆ័យ នៃស្តង់ដាទីក្រុងស្អាត និងផ្ញើមកកាន់ គ.ជ.វ.ទ. ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ។ បន្ទាប់មក គ.ជ.វ.ទ. នឹងរៀបចំក្រុមការងារ និងកម្មវិធីចុះពិនិត្យផ្ទាល់ដល់ក្រុង ខណ្ឌបេក្ខភាព ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាក់ស្តែងតាមរយៈការចុះផ្ទាល់ដល់រមណីយដ្ឋាន និងទីកន្លែងសាធារណៈផ្សេងៗរបស់ក្រុង ខណ្ឌបេក្ខភាព និងធ្វើការសម្ភាសន៍ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការបង្ហាញភស្តុតាងផ្សេងៗតាមការចាំបាច់

ដំណាក់កាលទី៣៖ ការប្រកាសជ័យលាភីនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤

ដំណាក់កាលទី៤៖ គ.ជ.វ.ទ. នឹងរៀបចំពិធីប្រគល់ស្លាកសញ្ញាជាផ្លូវការដល់ក្រុង ខណ្ឌបេក្ខភាពដែលបានទទួលជ័យលាភី"

សុពលភាព និងកម្រិតនៃពានរង្វាន់ និងស្លាកសញ្ញាសម្រាប់ទីក្រុងជ័យលាភី

ទីក្រុង-ខណ្ឌបេក្ខភាពដែលបំពេញ បានតាមសូចនាករ និងលក្ខណ-វិនិច្ឆ័យ ដែលបានចែងក្នុងស្តង់ដាទីក្រុងស្អាត នឹងទទួលពានរង្វាន់ និងស្លាកសញ្ញាទីក្រុងស្អាត ដែលមានឡាបិលរូបផ្ការំដួលសម្រាប់រយៈពេល ០៣ (បី) ឆ្នាំ។ ពានរង្វាន់ និងស្លាកសញ្ញាទីក្រុងស្អាត ដែលនឹងទទួលបានជាអនុគមន៍នឹងពិន្ទុ ដូចខាងក្រោម៖

ឡាបិលរូបផ្ការំដួល ៣ទង

ឡាបិលរូបផ្ការំដួល ៣ទង ត្រូវប្រគល់ជូនទីក្រុង-ខណ្ឌ ដែលបានពិន្ទុចន្លោះ ៩០ និង ១២០ ពិន្ទុ (យ៉ាងហោចណាស់ស្មើនឹង៧៥% នៃចំនួនពិន្ទុសរុប)

ឡាបិលរូបផ្ការំដួល ២ទង

ឡាបិលរូបផ្ការំដួល ២ទង ត្រូវប្រគល់ជូនទីក្រុង-ខណ្ឌ ដែលបានពិន្ទុចន្លោះ ៧២ និង ៨៩ ពិន្ទុ (យ៉ាងហោចណាស់ស្មើនឹង៦០% នៃចំនួនពិន្ទុសរុប)

ឡាបិលរូបផ្ការំដួល ១ទង

ឡាបិលរូបផ្ការំដួល ១ទង ត្រូវប្រគល់ជូនទីក្រុង-ខណ្ឌ ដែលបានពិន្ទុចន្លោះ ៤៨ និង ៧១ ពិន្ទុ (យ៉ាងហោចណាស់ស្មើនឹង៤០% នៃចំនួនពិន្ទុសរុប)